HYMN 025
១ ឱ ក្សត្រដ៏គង់អស់កល្បអើយ ទ្រង់ជាមេទ័ពជំនាញ
យើងខ្ញុំចេញទៅតយុទ្ធហើយ ប្រាថ្នាឲ្យបាបត្រូវលាញ
យូរហើយយើងខ្ញុំបានហ្វឹកហាត់ ព្រះគុណចម្រើនកម្លាំង
ឥឡូវនេះ ឱព្រះជាក្សត្រ សូមនាំយើងខ្ញុំចូលច្បាំង។
២ ឱ ក្សត្រដ៏គង់អស់កល្បអើយ យើងខ្ញុំចង់ទៅជួយគេ
ឲ្យស្គាល់ពន្លឺដ៏ពិតហើយ យើងខ្ញុំមិនរាថយទេ
ប្រាថ្នាតែជូនព្រះបន្ទូល ដល់មនុស្សលិចលង់បាត់បង់
នឹងបើកផ្លូវសួគ៌ឲ្យគេចូល ដោយមានចិត្តជឿព្រះអង្គ។
៣ ឱ ក្សត្រដ៏គង់អស់កល្បអើយ យើងខ្ញុំមានចិត្តអរណាស់
ឥតខ្លាចនឹងតាមព្រះអង្គឡើយ កាលទ្រង់នាំមុខ យ៉ាងច្បាស់
ឈើឆ្កាងជាទង់ជ័យយើងខ្ញុំ បំភ្លឺផ្លូវដ៏ទៀងត្រង់
លុះឈ្នះនោះបានរង្វាន់ធំ សូមនាំមុខ ឱព្រះអង្គ ៕
Public Last updated: 2023-06-26 10:08:02 AM