HYMN 023
១.តើខ្ញុំជាទាហាននៃឈើឆ្កាង ដែលតាមព្រះអង្គសង្រ្គោះ
នោះគួរឲ្យខ្ញុំមានចិត្តក្លាហាន ថ្លែងពីព្រះនាមពិរោះ
២.តើគួរឲ្យខ្ញុំឡើងដោយសុខស្រួល ទៅនៅឯបរមស្ថាន
ឯអ្នកដទៃត្រុវទុក្ខជិតដួល ឥតដែលបានចិត្តសុខសាន្ដ
៣.តើឥតមានខ្មាំងរាំងរាផ្លូវខ្ញុំ តើខ្ញុំមិនត្រូវតស៊ូ
ដ្បិតលោកិយមិនជឿព្រះឧត្តម មិនរាប់អានព្រះយេស៊ូវ
៤.បើខ្ញុំត្រូវតស៊ូពិតមែនហើយ សូមទ្រង់ថែមឲ្យហានក្លា
នោះខ្ញុំស៊ូទ្រាំឥតរាថយឡើយ ដោយពឹងពាក្យទ្រង់សន្យា. អាមែន។
Public Last updated: 2023-06-26 07:59:41 AM