HYMN 026

HYMN 026 ១.សូមឈើឆ្កាងព្រះគ្រីស្ទនាំក្នុងចំបាំងបរិសុទ្ធ សោយសំគាល់នោះយើងខ្ញុំនឹងឈ្នះដោយសុចរិត មិនមែនដោយមានឥទ្ធិឫទ្ធិឥតមានប្រាជ្ញាផង គឺយើងខ្ញុំមានជ័យដោយសារព្រះនាមព្រះអង្គ *** សូមឈើឆ្កាងព្រះគ្រីស្ទ នាំក្នុងចំបាំងបរិសុទ្ធ ដោយសំគាល់នោះយើង ខ្ញុំនឹងឈ្នះដោយសុចរិត ២.យើងខ្ញុំចូលចំបាំងទៅមិនមែនដោយពឹងខ្លួន គឺតស៊ូនឹងខ្មាំងសត្រូវដ៏របឹងមាំមួន ដោយរងទុក្ខអត់ទ្រាំទៅក៏ឈ្នះដោយចុះចាញ ត្រូវប្រថុយខ្លួនរាល់ថ្ងៃកំពុងដែលខ្មាំងបាញ ៣.យើងខ្ញុំពាក់ជាព្រះគុណទុកជាគ្រឿងចំបាំង ចិត្តក្លាហានទោះបើខ្សោយក៏ពួតដោយកម្លាំង មានចិត្តខ្លាចតែហ៊ានវិញដោយព្រះគុណទ្រង់ជួយ ត្រូវឆ្កាងជាមួយព្រះអង្គតែរស់នៅឥតព្រួយ ៤.កំពុងតែដើរតាមដានបាទាព្រះអម្ចាស់ នោះមានព្រះអង្គយាងទៅជាមួយយើងជាច្បាស់ យើងខ្ញុំស្ថិតស្ថេរនៅជាប់ឥតដាក់គ្រឿងចុះឡើយ ទាល់តែឈើឆ្កាងនាំយើងទៅស្ថានសួគ៌ព្រះត្រើយ

Public Last updated: 2023-06-26 12:22:50 PM