HYMN 024

HYMN 024 ១.ព្រះនៃខ្ញុំជាបន្ទាយយ៉ាងមាំ ជាទីបាំងការពាររក្សាខ្លួន កំពុងមានវេទនាដែលត្រូវទ្រាំ នោះទ្រង់ប្រោសឲ្យបាននៅខ្ជាប់ខ្លួន សត្រូវពីចាស់បុរាណ នៅតែស្អប់លើប្រមាណ វាចេះឧបាយយ៉ាងប៉ិន ក៏ខំបំផ្លាញបង្ហិន នៅលោកិយគ្មានអ្នកណាប៉ុនស្មើ ២.បើសិនជាយើងខ្ញុំពឹងតែខ្លួន នោះខំប្រឹងក៏ជាឥតប្រយោជន៍ បើព្រះមិននជួយឲ្យឈរមាំមួន នោះនឹងត្រូវធ្លាក់ទៅជាហិនហោច តើព្រះនេះនាមជាអ្វី គឺព្រះគ្រីស្ទអធិបតេយ្យ ព្រះអម្ចាស់នៃពលទ័ព ដល់អស់កល្បនៅតែជាប់ គឺទ្រង់ដែលនាំមុខឲ្យបានឈ្នះ ៣.ទោះបើលោកិយនេះពេញអារក្ស ដែលប៉ងនឹងបំផ្លាញដល់យើងខ្ញុំ គង់តែមិនភ័យព្រោះមានពុំនាក់ យើងខ្ញុំបម្រើព្រះដ៏ឧត្តម មេងងឹតមានចិត្តខឹង វាមានអំណាចរឹងប៉ឹង តែយើងខ្ញុំមិនខ្លាចឡើយ ព្រោះវាត្រូវវិនាសហើយ សូត្រព្រះបន្ទូលនោះវាត្រួវដួល ៤.ព្រះបន្ទូលពូកែជាងអំណាច ដែលនៅលោកិយនេះគ្រប់ទាំងអស់ យើងខ្ញុំមិនត្រូវមានចិត្តភ័យខ្លាច ព្រោះព្រះអង្គទ្រង់នឹងមេត្តាប្រោស បើបាត់ទ្រព្យញាតិសន្ដាន ឬជីវិតខ្លួនក៏បាន តែសេចក្ដីពិតនៃព្រះ នឹងអាចជំនុំជំរះរាជ្យទ្រង់ ស្ថិតស្ថេរនៅអស់ទាំងកល្ប។ អាមែន។

Public Last updated: 2023-06-26 08:04:27 AM