HYMN 014
១.ព្រះហឫទ័យស្រឡាញ់ដ៏លើសលប់ជាអំណរស្ថានសួគ៍ចុះមក
ហើយសណ្ធិតនៅពេញចិត្តជ្រុលជ្រប់សូមបំពេញកិច្ចដែលទ្រង់ភ្នក
ព្រះយេស៊ូវទ្រង់មេត្តាករុណាក៏ជាសេចក្តីស្រឡាញ់សុទ្ធ
សូមយាងមកប្រោសដោយព្រះចេស្តាហើយចូលស្ថិតឲ្យចិត្តមោះមុត។
២.សូមឱ!សូមផ្លុំព្រះវិញ្ញាណទ្រង់មកក្នុងចិត្តដែលព្រួយបារម្ភ
ឲ្យគ្រងបានមរតកដ៏លើសលន់ជាសេចក្តីសំរាកឧត្តម
សូមដកចិត្តល្អៀងដែលតែងធ្វើបាបឲ្យបានស្អាតសម្រាប់ព្រះអង្
គទ្រង់ជាទីជំនឿជាដរាបសូមប្រោសចិត្តឲ្យបានផូរផង់។
៣.ឱព្រះអង្គដ៏មានឥទ្ធិឫទ្ធិអើយសូមយាងមកសណ្ធិតក្នុងចិត្ត
កុំចោលវិហារទ្រង់ទៀតសោះឡើយឲ្យបានកំចាត់ការទុច្ចរិត
យើងខ្ញុំចង់លើកដំកើងព្រះអង្គហើយបំរើទ្រង់ដោយចិត្តស្មោះ
ទាំងសរសើរហើយអធិស្ធានផងដល់ព្រះអង្គដែលយាងមកប្រោស។
៤.សូមទ្រង់បង្ហើយការប្រោសជាថ្មីឲ្យយើងខ្ញុំបានឥតសៅហ្មង
ឲ្យឃើញការសង្គ្រោះមានសិរីបានពេញខ្នាតនៅក្នុងព្រះអង្គ
មានសិរីរុងរឿងមកខ្ជាន់ៗដរាបដល់ទៅនៅស្ថានសួគ៍
នោះនឹងឱនក្រាបថ្វាយទាំងសារព័នដាក់ទៀបព្រះបាទព្រះយេស៊ូវ
អាមែន
Public Last updated: 2023-01-11 04:43:28 AM