HYMN 004

១.ឱព្រះយេស៊ូវអើយខ្ញុំស្រឡាញ់ព្រះអង្គហើយទ្រង់ជាបុត្រព្រះកើតមកជាមនុស្សទ្រង់គ្រប់គ្រងទាំងអស់មានព្រះទ័យសប្បុរសបានលាងឲ្យចិត្តខ្ញុំបានសស្គុស ២.អស់ទាំងស្រែចំការនិងព្រៃភ្នំល្អណាស់ណាដោយលូតលាស់ខៀវខ្ចីស្រស់បំប្រៃតែព្រះយេស៊ូវអើយទ្រង់ល្អជាងគេហើយទ្រង់ឲ្យចិត្តបានសប្បាយរាល់ថ្ងៃ ៣.ថ្ងៃភ្លឺក្ដៅល្អណាសខែក៏ភ្លឺយ៉ាងត្រចះឯអស់ទាំងផ្កាយក៏ភ្លឺព្រោងព្រាតតែព្រះអង្គទ្រង់ធំមានស្វាហាប់ឧត្តមជាអស់ពន្លឺលើមេឃទៅទៀត អាមែន

Public Last updated: 2022-12-29 03:19:53 AM