HYMN 063
១.លុះទៅក្រាបចំពោះព្រះយេស៊ូវ ហើយបានឃើញព្រះភក្រព្រះអង្គ
នោះនឹងមានចិត្តអរអស់កាលយូរ នៅជាមួយព្រះដែលស្រោចស្រង់
R. ខ្ញុំនឹងស្គាល់ព្រះយេស៊ូវយ៉ាងស្និត នៅលើស្ថានដ៏ខ្ពស់បំផុត
ស្គាល់ទ្រង់ដែលស្រឡាញ់អស់ពីចិត្ត ខ្ញុំនឹងឃើញព្រះអង្គវិសុទ្ធ
២.សព្វថ្ងៃខ្ញុំឃើញទ្រង់តែព្រាងៗ ដោយព្រោះស្ថាននេះតែងងឹត
តែនឹងមានថ្ងៃស្គាល់ទ្រង់ច្បាស់ជាង នោះនឹងឃើញទ្រង់គង់នៅជិត
R. ខ្ញុំនឹងស្គាល់ព្រះយេស៊ូវយ៉ាងស្និត នៅលើស្ថានដ៏ខ្ពស់បំផុត
ស្គាល់ទ្រង់ដែលស្រឡាញ់អស់ពីចិត្ត ខ្ញុំនឹងឃើញព្រះអង្គវិសុទ្ធ
៣.ខ្ញុំនឹងអរណាស់នៅចំពោះទ្រង់ ដោយទុក្ខសោកបានកន្លងបាត់
មានតែសេចក្ដីបរិសុទ្ធគង់វង្ស គ្រប់ទាំងអស់នឹងបានជាស្អាត
R. ខ្ញុំនឹងស្គាល់ព្រះយេស៊ូវយ៉ាងស្និត នៅលើស្ថានដ៏ខ្ពស់បំផុត
ស្គាល់ទ្រង់ដែលស្រឡាញ់អស់ពីចិត្ត ខ្ញុំនឹងឃើញព្រះអង្គវិសុទ្ធ
៤.ក្រាបចំពោះទ្រង់នាំឲ្យអរណាស់ ក្រាបនៅទៀបឲ្យបានស្គាល់ទ្រង់
ក្រាបនៅចំពោះព្រះដ៏ជាម្ចាស់ ថ្វាយបង្គំនៅទៀបព្រះជង្ឃ
R. ខ្ញុំនឹងស្គាល់ព្រះយេស៊ូវយ៉ាងស្និត នៅលើស្ថានដ៏ខ្ពស់បំផុត
ស្គាល់ទ្រង់ដែលស្រឡាញ់អស់ពីចិត្ត ខ្ញុំនឹងឃើញព្រះអង្គវិសុទ្ធ
Public Last updated: 2023-02-13 02:27:47 AM