HYMN 012

១.ព្រះយេស៊ូវទ្រង់ប្រោសយើងហើយ សូមជ្រកនៅទ្រង់ឥតឃ្លាតឡើយ សូមឲ្យទឹកនឹងឈាមដែលហូរ ពីរបួសទ្រង់ជាបរិបូរ មកលាងចិត្តខ្ញុំស្អាតជ្រះថ្លា ប្រោសឲ្យរួចហើយថែរក្សា ២.គ្មានការអ្វីដែលខ្ញុំធ្វើបាន ឬរបស់អ្វីមនុស្សរាប់អាន ដែលអាចធួននឹងបាបនោះឡើយ ខ្ញុំបានធ្វើបាបយ៉ាងធ្ងន់ហើយ មានតែព្រះយេស៊ូវអាចប្រោស ឲ្យខ្ញុំរួចពីបាបទាំងអស់ ៣.ខ្ញុំគ្មានអ្វីនឹងថ្វាយព្រះអង្គគឺ ពឹងឈើឆ្កាងដោយស្មោះត្រង់ បើមានបាបទ្រង់ប្រោសមិនខាន ឥតទីពឹងក៏ពឹងទ្រង់បាន ចិត្តប្រឡាកទ្រង់លាងឲ្យផង នោះដោយជឿពឹងដល់ព្រះអង្គ ៤.កាលកំពុងតែរស់នៅឡើយ លុះដល់ខ្ញុំស្លាប់រួចទៅហើយ នឹងកាលខ្ញុំនៅស្ថានព្រះអង្គ ឃើញព្រះភក្រ្ដជាដរាបផង នោះនឹងពឹងតែទ្រង់តែមួយ នឹងព្រះគុណដែលតែងតែជួយ អាមែន

Public Last updated: 2022-12-31 02:17:02 PM