HYMN 017

១.ព្រះយេស៊ូវអើយគ្រាន់តែនឹកឡើងនោះចិត្តខ្ញុំអរពេកពន់ តែកាលណាឃើញព្រះភក្រ្តថ្កុំថ្កើងចិត្តនឹងអរយ៉ាងលើសលន់ ២.មាត់មិនចេះថ្លែងឬចិត្តនឹកដល់ឬគំនិតភ្នក់ចំពោះ នាមណាពិរោះឲ្យចិត្តស្កប់ស្កល់ដូចនាមព្រះអង្គសង្រ្គោះ ៣.ទ្រង់ជាទីពឹងដល់ពួកជឿហើយជាទីរីករាយដ៏ពិត ពួកអ្នកភ្លាត់ដួលទ្រង់មិនចោលឡើយគឺតែងតែគង់នៅជិត ៤.ពួកជឿដល់ទ្រង់មានចិត្តអរណាស់នឹងរកថ្លែងប្រាប់មិនបាន ព្រះទ័យស្រឡាញ់នៃទ្រង់ក៏ច្បាស់ដល់អ្នកតាមទ្រង់ស្ម័គ្រស្មាន ៥.ឱព្រះយេស៊ូវជាទីពឹងជ្រកដល់អ្នកមានចិត្តហេលហាល សូមទ្រង់យាងចុះស្ថិតនៅខ្ញុំមកដរាបដល់អស់ទាំងកាល អាមែន

Public Last updated: 2023-01-31 08:52:04 AM