HYMN 010
១. ព្រះអង្គឲ្យមានសុខសាន្ដ ដូចទន្លេហូរគ្រឿន
ដែលអាចឈ្នះទាំងអស់បាន ដោយហូរកាន់តែជឿន
ជាទន្លេពេញខ្នាតហើយ តែហូររឹតតែជ្រៅ
ក៏រូកធំមិនខានឡើយ រៀងរាបខាងមុខទៅ
* ពឹងដល់តែព្រះយេស៊ូវ នោះបានពរអស្ចារ្យ
បានសុខសាន្ដពេញទីពិត ដូចព្រះអង្គសន្យា
២. ក្ដាប់នៅព្រះហស្ថព្រះអង្គ ជាទីដ៏មានពរ
ឥតមានខ្មាំងចូលចាប់ចង មិនហ៊ានមកជន្ល
ចិត្តខ្វល់ខ្វាយក៏គ្មានសោះ មិនដែលភ្លាត់ដួលឡើយ
ដោយទ្រង់តែងតែមកប្រោស ឲ្យបានសុខសាន្ដហើយ
* ពឹងដល់តែព្រះយេស៊ូវ នោះបានពរអស្ចារ្យ
បានសុខសាន្ដពេញទីពិត ដូចព្រះអង្គសន្យា
៣. គ្រប់អំណរឬការលល្បង ចុះមកពីស្ថានខ្ពស់
ជាការផ្សំដោយព្រះអង្គ ឲ្យចិត្តបានសស្គុស
គួរទុកចិត្តពឹងព្រះអង្គ ទ្រង់ប្រោសច្រើនដងហើយ
ត្រូវទុកចិត្តពេញទីផង ទ្រង់ប្រោសមិនខានឡើយ
* ពឹងដល់តែព្រះយេស៊ូវ នោះបានពរអស្ចារ្យ
បានសុខសាន្ដពេញទីពិត ដូចព្រះអង្គសន្យា
Public Last updated: 2022-12-31 09:49:36 AM