HYMN 002
១.សូមព្រះអង្គយាងមកសណ្ឋិត សូមគង់នៅពរពេញក្នុងចិត្ត
ឱព្រះអង្គអើយ ព្រះវរបិតាឧត្តមមានជ័យជម្នះយ៉ាងធំ
សូមគ្រងរាជ្យលើយើងខ្ញុំ យើងខ្ញុំជឿហើយ
២.ព្រះបន្ទូលដែលកើតជាមនុស្ស សូមមកប្រោសឲ្យបានសស្គុស
ទ្រង់ជាទីពឹង សូមយាងមកផ្ដល់ព្រះពរ
ទាំងផ្សាយទៅគ្រប់នគរ ឲ្យទទួលដោយសាទរយើងខ្ញុំទន្ទឹង
៣.ឱព្រះដ៏ជួយដោះទុក្ខអើយ សូមយាងមកប្រោសឲ្យបានល្ហើយ
នេះចិត្តបំណង ទ្រង់មានគ្រប់ព្រះចេស្ដា
សូមសោយរាជ្យនៅចិន្ដាហើយជួយថែទាំរក្សាដោយគុណព្រះអង្គ
៤.សរសើរតម្កើងដល់ព្រះអង្គ ជាព្រះដ៏ឥតមានសៅហ្មង
គួរសរសើរណាស់ ទ្រង់មានឥទ្ធានុភាព
ក៏សព្វញ្ញូញាណទ្រងជ្រាបនៅអស់ទាំងកល្បរៀងរាបជាព្រះអម្ចាស់
អាមែន។
Public Last updated: 2022-12-29 03:28:22 AM