HYMN 185

១.នៅពេញស្រែមានស្រូវដុះខ្នាន់ខ្នាប់បានបែកគួរដ៏ពេញញឹកស្និត មើលឃើញក្រហមឆ្អៅល្អចំណាប់ការចម្រូតនេះគួរចាប់ចិត្ R ~ ព្រះអម្ចាស់នៃការចម្រូតអើយសូមចាត់ពួកអ្នកច្រូតមកផង ឲ្យគេជួយច្រូតកាត់ស្រូវទុំហើយរួចប្រមូលមកថ្វាយព្រះអង្គ ២.សូមចាត់គេតាំងពីអរុណរះចាត់គេកាលថ្ងៃពេញក្ដៅផង លុះព្រលប់ឲ្យគេច្រូតថ្វាយព្រះឲ្យព្រះអង្គបានពេញបំណង R ~ ព្រះអម្ចាស់នៃការចម្រូតអើយសូមចាត់ពួកអ្នកច្រូតមកផង ឲ្យគេជួយច្រូតកាត់ស្រូវទុំហើយរួចប្រមូលមកថ្វាយព្រះអង្គ ៣.ឱពួកអ្នកដែលទ្រង់ចាត់មកអើយចូរខំប្រឹងប្រមូលកណ្ដាប់ ត្រូវខ្មីឃ្មាតធ្វើការកុំឈប់ឡើយក្រែងយប់ទាន់ត្រូវធ្វើឲ្យឆាប់ R ~ ព្រះអម្ចាស់នៃការចម្រូតអើយសូមចាត់ពួកអ្នកច្រូតមកផង ឲ្យគេជួយច្រូតកាត់ស្រូវទុំហើយរួចប្រមូលមកថ្វាយព្រះអង្គ ៤.កាលណាបានលូកដៃច្រូតកាត់អស់ហើយប្រមូលទាំងអស់ចូលមក នោះនឹងចូលស្ថានសួគ៌ដោយស្ម័គ្រស្មោះបានអំណរនឹងទីពឹងជ្រក R ~ ព្រះអម្ចាស់នៃការចម្រូតអើយសូមចាត់ពួកអ្នកច្រូតមកផង ឲ្យគេជួយច្រូតកាត់ស្រូវទុំហើយរួចប្រមូលមកថ្វាយព្រះអង្គ។ អាមែន។

Public Last updated: 2022-12-15 08:39:14 AM