HYMN 034

១.មានពួកអ្នកគង្វាលសត្វចៀមនៅឯវាលឃ្វាលសត្វចាំយាម សិរីល្អភ្លឺចាំងព្រោងព្រាតនៅវេលាកណ្ដាលអាធ្រាត នោះទេវតាលេចយ៉ាងអស្ចារ្យប្រាប់ពីកំណើតបុត្រតូចថា ចូរសប្បាយឡើងរាល់នគរបុត្រនោះមកប្រទានព្រះពរ ចូរសប្បាយឡើងរាល់នគរបុត្រនោះមកប្រទានព្រះពរ ២.នៅទិសខាងកើតជាស្រុកឆ្ងាយមានអ្នកប្រាជ្ញបានអរសប្បាយ ព្រោះឃើញផ្កាយមួយធំលំអររះឡើងភ្លាមពេលយប់ភ្លឺស ផ្កាយនោះក៏នាំផ្លូវអ្នកប្រាជ្ញដល់បេថ្លេហិមដោយកោតខ្លាច កាន់គ្រឿងប្រសើរដែលរៀបស្រេចមកថ្វាយបុត្រដែលកើតធ្វើស្ដេច កាន់គ្រឿងប្រសើរដែលរៀបស្រេចមកថ្វាយបុត្រដែលកើតធ្វើស្ដេច ៣.អ្នកទាំងនោះមកថ្វាយបង្គំមកកាត់ស្រុកចំការស្រុកភ្នំ ក្រាបចំពោះព្រះភក្រព្រះអង្គថ្វាយដង្វាយដ៏ប្រសើផង មកសំពះព្រះអង្គសសង្រ្គោះជាបុត្រដែលកើតនៅយប់នោះ នៅភូមិបេថ្លេហិមជាស្ថានព្រះយេស៊ូវជានាមសុខសាន្ដ នាភូមិបេថ្លេហិមជាស្ថានព្រះយេស៊ូវជានាមសុសាន្ដ. អាមែន។

Public Last updated: 2022-12-15 01:16:36 AM