ចូរកុំអស់សង្ឃឹមឡើយ

ចូរកុំអស់សង្ឃឹមឡើយ ១. ក្នុងទីងងឹត តើអ្នកណាបំភ្លឺ ឲ្យអ្នកដើរលើផ្លូវនោះបាន នៅពេលបញ្ហាកើតឡើងច្រើនហួសស្មាន តើនឹងបានអ្នកណាមកជួយអ្នក R1. ចូរកុំអស់សង្ឃឹមឡើយ ហើយកុំឆ្លើយថាអ្នកនៅឯកា ព្រះយេស៊ូវមិនបោះបង់អ្នកឡើយណា ពេលជួបបញ្ហាទ្រង់នឹងជួយអ្នក ២. ពេលដែលអ្នកដួលចុះតើអ្នកណាលើកអ្នកឡើង បារម្ភពីយើងដោយក្ដីស្រឡាញ់ នៅពេលអ្នកខ្វះខាត តើអ្នកណាបំពេញ ហើយស្រឡាញ់អ្នកខ្លាំងជាងគេ R2. ព្រះយេស៊ូវស្រឡាញ់អ្នកខ្លាំងជាងគេ អ្នកត្រូវតែមានក្ដីសង្ឃឹមឡើង ទោះជំវិញខ្លួនគ្មានអ្នកណាជួយអ្នកបាន តែមានព្រះអង្គចាំជួយដល់អ្នក។

Public Last updated: 2022-12-07 09:21:13 AM