HYMN 001
១.បរិសុទ្ធបរិសុទ្ធបរិសុទ្ធ ព្រះដ៏មានឬទ្ធានុភាព
នៅព្រលឹមស្រាងខ្ញុំច្រៀងបទសរសើរតម្កើងព្រះអង្គ
បរិសុទ្ធបរិសុទ្ធបរិសុទ្ធ ទ្រង់មានព្រះទ័យសុភាព
គឺព្រះដ៏មានគុណធ្ងន់ក្រៃឥតសៅហ្មង
២.បរិសុទ្ធបរិសុទ្ធបរិសុទ្ធ អស់ពួកសិស្សក្រាបបង្គំ
ទាំងថ្វាយមកុដពេជ្រដល់ព្រះអង្គដ៏មានព្រះជន្មរស់នៅ
អស់ពួកនៅលើស្ថានសួគ៌ ក្រាបចាប់សុងឮពិរម្យ
ថ្វាយព្រះដ៏មានព្រះជន្មអស់កល្បតទៅ
៣.បរិសុទ្ធបរិសុទ្ធបរិសុទ្ធ ទ្រង់ប្រោសដល់មនុស្សទាំងអស់
ទោះបើមនុស្សមានបាបមើលសិរីព្រះអង្គមិនឃើញឡើយ
គង់តែព្រះអង្គបរិសុទ្ធ ឥតមានព្រះណាទៀតសោះ
ទ្រង់សម្ដែងព្រះទ័យស្រឡាញ់យ៉ាងថ្នមហើយ
៤.បរិសុទ្ធបរិសុទ្ធបរិសុទ្ធ ព្រះអម្ចាស់ទ្រងមានពរ
គ្រប់ទាំងអស់ថ្លែងពីព្រះអង្គថាទ្រង់វិសេសវិសុទ្ធ
បរិសុទ្ធបរិសុទ្ធបរិសុទ្ធ គួរឲ្យឮល្បីទ្រង់ខ្ទរ
គឺព្រះដ៏មានគុណធ្ងន់ក្រៃជាបំផុត។
អាមែន។
Public Last updated: 2022-12-29 03:24:23 AM