HYMN 036
១.ចូរមកពួកអ្នកស្មោះត្រង់ដោយច្រៀងបទថ្វាយព្រះអង្គ
ចូរមកដល់ភូមិបេថ្លេហិមមានចិត្តអរសប្បាយ
មកមើលបុត្រាព្រះដែលសង្រ្គោះមនុស្សទាំងឡាយ
ចូរមកថ្វាយបង្គំព្រះអង្គចូរមកថ្វាយបង្គំព្រះអង្គ
ចូរមកថ្វាយបង្គំព្រះអង្គព្រះគ្រីស្ទជាម្ចាស់
២.បុត្រនោះជាព្រះពិតមែនពន្លឺស្ថានសួគ៌មែនទែន
ព្រះអង្គទ្រង់មកប្រសូតដោយសារនាងព្រហ្មចារី
ព្រោះមានព្រះហឬទ័យស្រឡាញ់មនុស្សនៅលោកិយ
ចូរមកថ្វាយបង្គំព្រះអង្គចូរមកថ្វាយបង្គំព្រះអង្គ
ចូរមកថ្វាយបង្គំព្រះអង្គព្រះគ្រីស្ទជាម្ចាស់
៣.អស់ពួកនៅលើស្ថានសួគ៌ចូរច្រៀងសប្បាយរាល់តួ
នៅស្ថានលើនិងស្ថានកណ្ដាលអស់ពួកបរិសុទ្ធ
ចូរថ្វាយសិរីសួស្ដីដល់ព្រះដ៏ខ្ពស់បំផុត
ចូរមកថ្វាយបង្គំព្រះអង្គចូរមកថ្វាយបង្គំព្រះអង្គ
ចូរមកថ្វាយបង្គំព្រះអង្គព្រះគ្រីស្ទជាម្ចាស់
៤.អើយើងខ្ញុំថ្វាយបង្គំបុត្រដែលកើតយ៉ាងសម្យរម្យ
ព្រះយេស៊ូវអើយសូមឲ្យទ្រង់បានសួស្ដីឧត្ដម
គឺព្រះអង្គដែលកើតមកជាអ្នកសង្រ្កោះខ្ញុំ
ចូរមកថ្វាយបង្គំព្រះអង្គចូរមកថ្វាយបង្គំព្រះអង្គ
ចូរមកថ្វាយបង្គំព្រះអង្គព្រះគ្រីស្ទជាម្ចាស់ .អាមែន
Public Last updated: 2022-12-15 01:21:15 AM