HYMN 013
១.ចូរភ្ងាក់ឡើងឱព្រលឹងរលាស់ភ័យទោសអស់ចេញយញ្ញបូជាជាទីពឹងបានសងថ្លៃលោះបាបវិញ
ព្រះអង្គដែលសុគត់ជួសខ្ញុំហើយទ្រង់មិនឲ្យខ្ញុំបាត់បង់ទៅឡើយឈ្មោះខ្ញុំកត់ទុកនៅព្រះហស្ថហើយ
២.ព្រះអង្គរស់នៅស្ថានលើទ្រង់ជួយអង្វរជួសខ្ញុំដោយខ្ញុំមានចិត្តអើពើដល់ព្រះលោហិតឧត្តម
ព្រះលោហិតទ្រង់ជាថ្លៃលោះបាបឲ្យអស់មនុស្សផងបានរួចដរាបដោយប្រោះលើទីសន្ដោសប្រោសស្រាប់
៣.ព្រះអង្គទ្រង់អស់ខ្ញាល់ហើយទ្រង់ទទួលខ្ញុំជាកូនខ្ញុំឮព្រះសៀងតបឆ្លើយទ្រង់មិនឲ្យវិនាសសូន្យ
ខ្ញុំចូលទៅឯព្រះអង្គក៏បានទាំងមានចិត្តជឿស៊ប់យ៉ាងក្លាហានដោយបន្លឺសំឡេងអធិស្ឋាន
អាមែន
Public Last updated: 2023-01-11 04:40:10 AM