HYMN 188

១.ចូរព្រោះព្រះបន្ទូលទៅព្រោះពីព្រឹកដល់ពេលយប់ ទាំងថ្ងៃត្រង់នឹងពេលល្ងាចព្រោះនៅជិតនៅឆ្ងាយ ដរាបដល់ចម្រូតទុំនោះមិនត្រូវឲ្យយើងឈប់ ទើបយើងយកកណ្ដាប់មកដោយចិត្តអរសប្បាយ R ~ ចូរកាត់យកកណ្ដាប់ប្រមូលមកឲ្យគ្រប់ ចូរកាត់យកកណ្ដាប់មកដោយចិត្តអរសប្បាយ ចូរកាត់យកកណ្ដាប់ប្រមូលមកឲ្យគ្រប់ ចូរកាត់យកកណ្ដាប់មកដោយចិត្តអរសប្បាយ។ ២.ចូរព្រោះពូជទាំងហាលថ្ងៃហើយនៅទីដ៏មានម្លប់កុំខ្លាចមេឃស្រទុំឡើយក៏កុំឲ្យនឿយណាយ នៅបន្តិចបានច្រូតហើយបានប្រមូលកណ្ដាប់គ្រប់ចូរយើងយកកណ្ដាប់មកដោយចិត្តអរសប្បាយ R ~ ចូរកាត់យកកណ្ដាប់ប្រមូលមកឲ្យគ្រប់ ចូរកាត់យកកណ្ដាប់មកដោយចិត្តអរសប្បាយ ចូរកាត់យកកណ្ដាប់ប្រមូលមកឲ្យគ្រប់ ចូរកាត់យកកណ្ដាប់មកដោយចិត្តអរសប្បាយ។ ៣.ចូរទៅព្រោះពូជទាំងយំគឺថ្លែងប្រាប់អស់មនុស្សផងនោះបើធ្វើទាំងនឿយហត់តែមិនគួររសាយ រួចយើងយកកណ្ដៀវទៅច្រូតចម្រូតថ្វាយព្រះអង្គហើយនាំយកកណ្ដាប់មកដោយចិត្តអរសប្បាយ R ~ ចូរកាត់យកកណ្ដាប់ប្រមូលមកឲ្យគ្រប់ ចូរកាត់យកកណ្ដាប់មកដោយចិត្តអរសប្បាយ ចូរកាត់យកកណ្ដាប់ប្រមូលមកឲ្យគ្រប់ ចូរកាត់យកកណ្ដាប់មកដោយចិត្តអរសប្បាយ។

Public Last updated: 2022-12-15 08:44:23 AM