HYMN 169

១.ដែលទុកចិត្តព្រះយេស៊ូវពេញទីគ្រាន់តែជឿតាមព្រះបន្ទូល ផ្អែកលើពាក្យសន្យាក្នុងគម្ពីរជារសផ្អែមដល់ចិត្តទាំងមូល R ~ ព្រះយេស៊ូវអើយខ្ញុំពឹងព្រះអង្គខ្ញុំដឹងហើយថាគួរពឹងទ្រង់ ឱ!ព្រះយេស៊ូវព្រះដ៏ស្មោះត្រង់ខ្ញុំមកក្រាបនៅទៀបព្រះជង្ឈ។ ២.ដែលទុកចិត្តទ្រង់នោះរីករាយចិត្តគ្រាន់តែពឹងទ្រង់ឲ្យលាងបាប ឲ្យបានស្អាតដោយសារព្រះលោហិតជាទីអាងនៅជាដរាប R ~ ព្រះយេស៊ូវអើយខ្ញុំពឹងព្រះអង្គខ្ញុំដឹងហើយថាគួរពឹងទ្រង់ ឱ!ព្រះយេស៊ូវព្រះដ៏ស្មោះត្រង់ខ្ញុំមកក្រាបនៅទៀបព្រះជង្ឈ។ ៣.មានរសផ្អែមដោយទុកចិត្តទ្រង់ពិតគឺដោយលែងពឹងខ្លួនទាំងអស់ ពឹងតែទ្រង់ប្រោសឲ្យមានជីវិតនឹងបានសុខដោយសារទ្រង់ប្រោស R ~ ព្រះយេស៊ូវអើយខ្ញុំពឹងព្រះអង្គខ្ញុំដឹងហើយថាគួរពឹងទ្រង់ ឱ!ព្រះយេស៊ូវព្រះដ៏ស្មោះត្រង់ខ្ញុំមកក្រាបនៅទៀបព្រះជង្ឈ។ ៤.ខ្ញុំអរណាស់ដោយចេះទុកចិត្តទ្រង់ព្រះយេស៊ូវជាមិត្តមេត្រី ខ្ញុំក៏ដឹងថាទ្រង់ចេះតែគង់ជាមួយខ្ញុំការនៅលោកិយ R ~ ព្រះយេស៊ូវអើយខ្ញុំពឹងព្រះអង្គខ្ញុំដឹងហើយថាគួរពឹងទ្រង់ ឱ!ព្រះយេស៊ូវព្រះដ៏ស្មោះត្រង់ខ្ញុំមកក្រាបនៅទៀបព្រះជង្ឈ។ Amen.

Public Last updated: 2022-12-15 08:34:31 AM