HYMN 009

១.នេះជាដំណាក់នៃទ្រង់ ចូរផ្ចង់ត្រចៀកចំពោះ ហើយគ្រប់ទាំងដង្ហើមចូរស្រែកច្រៀងជាមួយបទភ្លេងពិរោះ នេះជាដំណាក់នៃទ្រង់ ឲ្យខ្ញុំបានឈប់សម្រាក នៅក្នុងថ្មដានិងព្រះពាហុដ៏មានអំណាចអស្ចារ្យ ២.នេះជាដំណាក់នៃទ្រង់ ចូរក្រាបគោរពព្រះអង្គ ដូចជាពន្លឺពេលព្រឹកព្រលឹមថ្លែងពីស្នាព្រះហស្ថទ្រង់ នេះជាដំណាក់នៃទ្រង់ ដែលចាំងឆ្លុះជាងរស្មី ហើយមានអំណាចលើសអស់ទាំងស្ដេចក៏មានតេជានុភាព ៣.នេះជាដំណាក់នៃទ្រង់ នោះខ្ញុំមិនដែលត្រូវភ្លេច ហើយតែងមានកម្លាំងពោរពេញឡើងដោយទ្រង់ឃុំគ្រងលើខ្ញុំ នេះជាដំណាក់នៃទ្រង់ មិនមានពេញដោយទុក្ខសោក ព្រះយេស៊ូវបានសុគត់ជួសខ្ញុំទ្រង់ជាព្រះអទិករ អាមែន

Public Last updated: 2022-12-31 01:32:38 PM