HYMN 016

HYMN 016 ១.ឱព្រះអង្គទ្រង់ឃ្វាលខ្ញុំពិតខ្ញុំមិនខ្វះអ្វីឡើយទ្រង់ឲ្យខ្ញុំដេកស្រាកស្រាន្ដនៅទីវាលស្មៅខ្ចីក៏នាំជីវិតខ្ញុំទៅតាមផ្លូវទឹកស្រួលហើយឯព្រលឹងខ្ញុំកាលចង់ទាសនោះទ្រង់កែឡើងខ្មីឯព្រលឹងខ្ញុំកាលចង់ទាសនោះទ្រង់កែឡើងខ្មី ២.ឱកាលណាខ្ញុំត្រូវដើរកាត់ច្រកភ្នំនៃម្លប់ស្លាប់នោះខ្ញុំមិនភ័យខ្លាចអ្វីព្រោះទ្រង់គាំពារខ្ញុំព្រនង់និងដំបងទ្រង់រាំងរាអស់ផ្លូវបាបខ្ញុំនឹងឥតមានគ្រោះថ្នាក់សោះឱព្រះដ៏ឧត្តមខ្ញុំនឹងឥតមានគ្រោះថ្នាក់សោះឱព្រះដ៏ឧត្តម ៣.នៅចំពោះខ្មាំងសត្រូវខ្លាំងទ្រង់រៀបតុឲ្យខ្ញុំទ្រង់តែងប្រទានព្រះពរឲ្យពែងខ្ញុំហៀរហូរក៏លាបក្បាលខ្ញុំដោយប្រេងដ៏វិសេសឧត្តមតើនឹងសូមចង់បានអ្វីទៀតទ្រង់ឲ្យជាបរិបូរតើនឹងសូមចង់បានអ្វីទៀតទ្រង់ឲ្យជាបរិបូរ ៤.ឯព្រះហឬទ័យដ៏សប្បុរសឱព្រះអង្គសុចរិតសូមឲ្យបានតាមខ្ញុំទៅដរាបដល់ជួបទ្រង់ខំស្វែងរកតាមផ្លូវថ្មីតាំងដោយព្រះលោហិតឲ្យបានចូលនគរទ្រង់និងដំណាក់ដែលទ្រង់គង់ឲ្យបានចូលនគរទ្រង់និងដំណាក់ដែលទ្រង់គង់

Public Last updated: 2023-02-12 05:30:46 AM