HYMN 054
១.ព្រះគ្រីស្ទទ្រង់បានរស់ឡើងវិញ ហាលេលូយ៉ា
មនុស្សជាតិនិងទេវតាច្រៀងពេញ ហាលេលូយ៉ា
ចូរឲ្យចិត្តរីរាយខ្លាំងឡើង ហាលេលូយ៉ា
ចូរសរសើរដល់ព្រះថ្កុំថ្កើង ហាលេលូយ៉ា
២.ក្សត្រនៃទ្រង់ខ្ញុំទ្រង់រស់ហើយ ហាលេលូយ៉ា
សេចក្ដីស្លាប់មិនឈ្នះទៀតឡើយ ហាលេលូយ៉ា
ទ្រង់សុគត់ជាអង្គសង្រ្គោះ ហាលេលូយ៉ា
មានព្រះជន្មរស់ឡើងក៏លោះ ហាលេលូយ៉ា
៣.ការប្រោសលោះបានធ្វើសម្រេច ហាលេលូយ៉ា
ទ្រង់បានឈ្នះក៏សងថ្លៃដាច់ ហាលេលូយ៉ា
សេចក្ដីស្លាប់ឃាត់ទ្រង់មិនបាន ហាលេលូយ៉ា
ទ្រង់បើកទ្វារនៃបរមស្ថាន ហាលេលូយ៉ា
៤.យើងខ្ញុំអាចឡើងទៅនឹងទ្រង់ ហាលេលូយ៉ា
នៅចំពោះបល្ល័ង្កទ្រង់គង់ ហាលេលូយ៉ា
ទ្រង់ទ្រាំឈើឆ្កាងនិងផ្នូរផង ហាលេលូយ៉ា
ឲ្យយើងខ្ញុំបានឥតសៅហ្មង ហាលេលូយ៉ា
អាមែន
Public Last updated: 2023-04-02 05:49:07 AM