HYMN 144
១.ចូរនាំយកព្រះនាមព្រះយេស៊ូវ ឱអ្នកមានចិត្តព្រួយលំបាក
នាមនោះនឹងចំរើនឲ្យចិត្តធូរ ចូរនាំយកជាមួយដរាប
R ~ នាមវិសេស នាមប្រសើរ គឺជាទីសង្ឃឹមដល់មនុស្ស
នាមវិសេស នាមប្រសើរ ជាព្រះនាមនៃព្រះដ៏រស់
២.ចូរនាំយកព្រះនាមទៅជាមួយទុកជាខែលដ៏បាំងខ្លួនជិត
បើមេល្បួងឡោមព័ទ្ធនៃឲ្យព្រួយ ត្រូវតែរកព្រះនាមដ៏ពិត
R ~ នាមវិសេស នាមប្រសើរ គឺជាទីសង្ឃឹមដល់មនុស្ស
នាមវិសេស នាមប្រសើរ ជាព្រះនាមនៃព្រះដ៏រស់
៣.ឱព្រះនាមវិសេសវិសុទ្ធនោះតែងតែដាស់រំជួលចិត្តខ្ញុំ
ដោយនឹកពីព្រះអង្គដែលសង្រ្គោះឲ្យរួចពីអំពើបាបធំ
R ~ នាមវិសេស នាមប្រសើរ គឺជាទីសង្ឃឹមដល់មនុស្ស
នាមវិសេស នាមប្រសើរ ជាព្រះនាមនៃព្រះដ៏រស់
៤.កាលយើងខ្ញុំលាចាកលោកិយហើយ នោះនឹងក្រាបចុះថ្វាយបង្គំ
សរសើរដល់ព្រះនាមឥតឈបឡើយ គឺព្រះនាមពិរោះពិរម្យ
R ~ នាមវិសេស នាមប្រសើរ គឺជាទីសង្ឃឹមដល់មនុស្ស
នាមវិសេស នាមប្រសើរ ជាព្រះនាមនៃព្រះដ៏រស់
Public Last updated: 2022-12-15 08:19:07 AM