HYMN 041
១. ផ្ទុំនៅក្នុងស្នូកទីឆ្ងាយឥតមានគ្រេដេកឡើយ
ព្រះយេស៊ូវទារកតូចផ្ទុំនៅឥតមានខ្នើយ
ផ្កាយនៅលើមេឃដ៏ខ្ពស់ចាំងចំទីទ្រង់ផ្ទុំ
ព្រះយេស៊ូវទារកតូចទ្រង់ផ្ទុំស្រួលសម្ងំ។
២.គោរាតាំងរោទ៍ឲ្យឮទារកតូចតើនឡើង
តែព្រះយេស៊ូវដ៏តូចឥតយំក្នុងចំបើង
ខ្ញុំស្រឡាញ់ទារកអើយសូមទតមកពីលើ
ចំដល់ខ្ញុំដែលដេកហើយនៅគ្រេធ្វើពីឈើ។
៣.ឱ!សូមគង់នៅជិតខ្ញុំសូមនៅឱ!ព្រះអង្គ
ជាមួយខ្ញុំជាដរាបហើយស្រឡាញ់ខ្ញុំផង
សូមពរដល់កូនទាំងឡាយដោយព្រះទ័យស្រទន់
នាំយើងខ្ញុំទៅស្ថានសួគ៌ប្រកបដោយព្រះគុណ។ អាមែន។
Public Last updated: 2022-12-15 07:56:54 AM