HYMN 008

១.ឱព្រះយេស៊ូវដែលស្រឡាញ់ដល់ព្រលឹងមិនហោចផងខ្ញុំកាលណាបាបលួងលោមចង់ផ្លាញសូមជ្រកកោនក្នុងព្រះឧត្តមឱសូមបាំងខ្ញុំព្រះអង្គអើយដរាបដល់ទុក្ខព្រួយកន្លងរួចនាំខ្ញុំចូលស្ថានជាត្រើយឲ្យសម្រាកព្រលឹងខ្ញុំផង ២.គ្មានទីពឹងឯណាទៀតសោះខ្ញុំពឹងជ្រកព្រះអង្គតែមួួយសូមឱសូមទ្រង់មេត្តាប្រោសទាំងកំសាន្ដចិត្តឲ្យបាត់ព្រួយខ្ញុំទុកចិត្តជឿព្រះអង្គស្មោះសូមកាន់ដៃខ្ញុំឱព្រះអង្គហើយការពារជាប់នៅព្រះហស្ថឲ្យព្រលឹងបានឥតសៅហ្មង ៣.ខ្ញុំចង់បានតែព្រះអង្គទេគ្មានអ្នកណាផ្ទឹមស្មើព្រះអង្គទ្រង់លើកអ្នកដួលកំសាន្ដគេប្រោសអ្នកឈឺនិងអ្នកខ្វាក់ផងឯព្រះនាមក៏បរិសុទ្ធឯមនុស្សលោកសុទ្ធតែមានបាបខ្ញុំក៏មានបាបធ្ងន់បំផុតតែទ្រង់លាងឲ្យរួចដរាប ៤.ព្រះអង្គមានព្រះគុណបរិបូណ៍គឺមានគុណគ្របបាបសំបើមសូមលាងចិត្តដោយឈាមដែលហូរកាលទទួលបាបដែលទ្រង់ឆ្អើមទ្រង់សុគត់ជំនួសយើងខ្ញុំឲ្យយើងខ្ញុំបានរស់ថ្វាយទ្រង់ដើម្បីលើកព្រះនាមឧត្តមជាដរាបអស់កល្បយូរលង់ អាមែន

Public Last updated: 2022-12-31 04:17:52 AM